១ថ្ងៃមន្ទីរពេទ្យកុមារជាតិ ទទួលអ្នកជំងឺគ្រុនឈាមជាង៣០០នាក់, គិតពីដើមឆ្នាំ២០១៩ ដល់ថ្ងៃទី២០មិថុនានេះ ករណីជំងឺគ្រុនឈាមមានជាង៣ពាន់នាក់ ស្លាប់៤នាក់

FN : នាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងថា មួយថ្ងៃមន្ទីរពេទ្យកុមារជាតិ ទទួលអ្នកជំងឺគ្រុនឈាមជាង៣០០នាក់ ហើយបើគិតពីដើមឆ្នាំ២០១៩ មកដល់ថ្ងៃទី២០ ខែមិថុនានេះ កុមារមានជំងឺគ្រុនឈាម មកទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ជាង៣ពាន់នាក់ ក្នុងនោះមាន៤នាក់បានស្លាប់។ លោកបញ្ជាក់បន្ថែម ករណីស្លាប់ភាគច្រើន ដោយសារអាណាព្យាបាល ទុកកូនឱ្យមានសភាពធ្ងន់ធ្ងរពេក ទើបយកកាន់មន្ទីរពេទ្យ និងករណីកុមារនោះ មានជំងឺផ្សេងរួមផ្សំ ដូចជា ពងបែកមាត់ដៃជើង ជាជំងឺម្ស៉ាងដែលធ្វើឱ្យខូចសួត ពេលមានជំងឺគ្រុនឈាមមួយទៀត ធ្វើឲ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរមួយរំព្រិច។ លោកបន្ថែមថា បើករណីអ្នកជំងឺគ្រុនឈាម ទុកក្នុងកំឡុងពេលយ៉ាងយូរបំផុត ២-៣ថ្ងៃ អាចព្យាបាលជាស្ទើរ១០០% ។ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនានេះទៀតថា «ក្នុងមួយថ្ងៃនេះ មន្ទីរពេទ្យកុមារជាតិ ទទួលកុមារមានជំងឺគ្រុនឈាមរហូត៣០៦នាក់ ស្មើនឹង៤០.២% ក្នុងចំណោមអ្នកជំងឺ ដែលមកសម្រាកព្យាបាល៧៦២នាក់។ ជំងឺគ្រុនឈាមក្នុងឆ្នាំផ្ទុះឡើងខ្លាំងនេះ ចាំបាច់អាណាព្យាបាលទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ធ្វើយ៉ាងណាធានាបានថា ផ្ទះរបស់លោកអ្នកគ្មានជម្រកមូសខ្លា នឹងកាត់បន្ថយជំងឺគ្រុនឈាមនេះបាន»។ ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិតបន្ដថា ក្រសួងសុខាភិបាល … Continue reading ១ថ្ងៃមន្ទីរពេទ្យកុមារជាតិ ទទួលអ្នកជំងឺគ្រុនឈាមជាង៣០០នាក់, គិតពីដើមឆ្នាំ២០១៩ ដល់ថ្ងៃទី២០មិថុនានេះ ករណីជំងឺគ្រុនឈាមមានជាង៣ពាន់នាក់ ស្លាប់៤នាក់